អគ្គលេខាបក្ស លោក តូ ឡឹម និងក្រុមការងារមជ្ឈិមអញ្ជើញដាក់ផ្កា អុជធូបនៅវិហារជុង សឺន (រូបថត៖ TTXVN)

នៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស គីម លៀន អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានសម្តែងនូវអំណរគុណ និងគោរពយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់បក្សនិងប្រជាជនវៀតណាម វីរៈបុរសរំដោះជាតិ។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជនវៀតណាម បានប្តេជ្ញាចិត្តអនុវត្តតាមការបង្រៀនប្រដៅរបស់លោកប្រធានហូជីមិញស្តីពីសាមគ្គីភាព ឯកភាពជាតិ និងការលើកកំពស់រាល់ប្រភពធនធានទាំងអស់ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ ស្មើរនឹងបណ្តាមហាអំណាចពិភព លោក។

មុននោះ អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអញ្ជើញទៅវិហារជុង សឺន - ជាទីសក្ការៈបូជាជីដូនជីតាលោកប្រធានហូជីមិញនៅឃុំ គីម លៀន ស្រុក ណាម ដាន ខេត្ត ងេ អាន ដោយគោរពដាក់ផ្កា ធូប និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនិងមនុស្សជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារលោកប្រធានផងដែរ៕