អញ្ជើញថ្លែងមតិនៅមហាសន្និបាត អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា វៀតណាមកំពុងប្រឈមមុខនឹងឱកាសជាប្រវត្តិសាស្ត្រដើម្បីឈានចូលយុគសម័យថ្មី ដោយកំណត់នូវតម្រូវការថ្មីអំពីតួនាទីរបស់យុវជន និងសារៈសំខាន់ពិសេសនៃការងារយុវជន។ “ខ្ញុំស្នើឱ្យគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការចលនាមហាជនមជ្ឈិម និងគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម សម្របសម្រួលជាមួយបណ្តាសមាគម អង្គការសមាជិក និងសមូហភាពនៃសមាគម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសហភាពសហព័ន្ធយុវជនវៀតណាម ដើម្បីដាក់សំណើរជូនការិយាល័យនយោបាយ ឲ្យចេញសេចក្តីសម្រេចចិត្តស្តីពីយុវជនក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ កំណត់ឱ្យបានច្បាស់លាស់នូវគោលដៅ ភារកិច្ច និងដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីប្រមូលផ្តុំកម្លាំងយុវជន រួមជាមួយ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល នាំប្រទេសជាតិប្រកៀកស្មារជាមួយមហាអំណាចលើទ្វីបទាំង៥”។
អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញចូលរួមសម័យប្រជុំពេញនៃមហាអង្គសន្និបាតលើកទី៩ នៃសហភាពសហព័ន្ធយុវជនវៀតណាម។ រូបថត៖ VOV |
លោកអគ្គលេខាបក្សបានកត់សម្គាល់ពីភាពចាំបាច់ក្នុងការបង្កើតការងារសមាគម និងកសាងជួរកម្មាភិបាលក្នុងសមាគមប្រកបដោយភាពរឹងមាំ; ប្រមូលផ្តុំ និងបង្រួបបង្រួមយុវជនវៀតណាមយ៉ាងទូលំទូលាយ ទាំងក្នុងនិងក្រៅប្រទេស៖ “ផ្តោតលើការកសាងជួរកម្មាភិបាលនៃសមាគមប្រកបដោយភាពរឹងមាំ តែងតែដើរឈានមុខ មានសមត្ថភាពរៀបចំផែនការ និងរៀបចំចលនាបដិវត្តន៍ជាក់ស្តែងនិងមានប្រសិទ្ធភាព ជាគំរូដ៏ភ្លឺក្នុងការបំផុសគំនិត ប្រមូលផ្តុំយុវជន មានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនុវត្តតម្រូវការការងាររបស់យុវជនក្នុងដំណាក់កាលបដិវត្តន៍ថ្មី។ តម្រូវការសម្រាប់យុវជនក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ គឺទាមទារនូវការងារឈានមុខគេជាច្រើនក្នុងការកសាងប្រទេសជាតិ មានភាពច្នៃប្រឌិត មានការផ្លាស់ប្តូរឌីជីថល... ជាមួយនឹងប្រៀបខ្លាំងដែលជាកម្មសិទ្ធិរបស់យុវជន”។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអបអរសាទរចំពោះគណៈកម្មាធិការមជ្ឈិមសហភាពសហ័ន្ធយុវជនវៀតណាម អាណត្តិទី ៩ ផងដែរ៕

