អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានកោតសរសើរចំពោះលទ្ធផលដ៏ទូលំទូលាយនៃវិស័យកសាងបក្សទាំងមូល ចាប់ពីការផ្តល់យោបល់យ៉ាងសកម្មលើការកែលំអស្ថាប័ន ការងារកសាងបក្ស រហូតដល់ការងាររៀបចំកម្មាភិបាល ...។ អំពីភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្សបានស្នើរឲ្យស្ថាប័នកសាងបក្សទាំងមូល បន្តផ្តោតលើការផ្តល់យោបល់ និងស្នើការកសាងក្បាលម៉ាស៊ីននយោបាយដែលដំណើរការប្រកបដោយប្រសិទ្ធ ភាព។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ធ្វើយ៉ាងម៉េចឲ្យមានជួរកម្មាភិបាលដែលមានទឹកចិត្តស្មោះស្ម័គ្រចំពោះប្រទេសជាតិ ដើម្បីប្រជាជននិងបុព្វហេតុបក្ស។ ដើម្បីសម្រេចបានប្រការនេះ យើងត្រូវមានការត្រេះរិះថ្មីក្នុងដំណើរការអនុវត្តបទបញ្ញត្តិរបស់បក្ស ព្រោះគោលបំណងរបស់យើងគឺបម្រើប្រទេសជាតិ បម្រើប្រជាជន និងដើម្បីបុព្វហេតុរបស់បក្ស”។
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឱ្យពិនិត្យឡើងវិញជាបន្ទាន់នូវបទ ប្បញ្ញត្តិរបស់បក្ស ធ្វើវិសោធនកម្មនិងបំពេញបន្ថែម ព្រមទាំងចេញ បទប្បញ្ញត្តិថ្មីស្តីពីមុខងារ ភារកិច្ច រចនាសម្ព័នរបស់អង្គភាព និងយន្តការទាក់ទាញអ្នកមានទេពកោសល្យ៕

