អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ឆ្លើយសម្ភាសន៍សារព័ត៌មានវៀតណាមប្រចាំនៅឡាវ។ (រូបថត៖ VOV Laos) |
“ប្រទេសរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រការនេះពិតជាសំខាន់ណាស់។ ក្រោមការដឹកនាំយ៉ាងប្ដូរផ្ដាច់ ត្រឹមត្រូវ អំពីគោលមាគ៌ា និងគោលនយោបាយដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បានដាក់ចេញ។ នេះគឺជាអំណោយដ៏មានតម្លៃដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បន្សល់ទុកសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម”។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានឲ្យដឹងថា លោកបានសិក្សាស្នាដៃ និងអត្ថបទសរសេរជាច្រើនរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ហើយចាត់ទុកថា នោះគឺជាសមិទ្ធផលនៃដំណើរការស្រាវជ្រាវ ដ៏ស៊ីជម្រៅ និងសុទ្ធតែមានលក្ខណៈអនុវត្តជាក់ស្តែងខ្ពស់។ ទាក់ទិននឹងអនុស្សាវរីយ៍ អំពីជំនួបជាមួយលោកអគ្គលេខាបក្ស លោក Nguyen Phu Trong អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានចែករំលែកថា៖
“ចំនួនដងដែលខ្ញុំបានជួបផ្លាស់ប្តូរ ធ្វើការ និងពិភាក្សាជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong គឺច្រើនរាប់មិនអស់ទេ។ បន្ទាប់ពីការជួបជុំម្តងៗ ខ្ញុំចង់ជួបម្ដងទៀត បន្ទាប់ពីការសន្ទនាម្ដងៗ ខ្ញុំចង់សន្ទនាម្ដងទៀត។ ព្រោះរបៀបបង្ហាញរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះថ្នាក់ដឹកនាំនិងប្រជាជនឡាវគឺស្និទ្ធស្នាល បើកចំហ ទៀងត្រង់ ផាសុខភាព និងគោរពគ្នាទៅវិញទៅមក ដែលពិតជាសមមិត្ត និងបងប្អូនអញ្ចឹង”៕

