ទាហានលីបង់ត្រូវបានដាក់ពង្រាយនៅទីក្រុង Marjeyoun បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងចលនាហេសបូឡាបានចូលជាធរមាន។ រូបថត៖ THX/TTXVN

បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលមាន សុពលភាពកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ជាទូទៅនៅតែត្រូវបានរក្សារ បើទោះបី ជាភាគីទាំងពីរបានចោទប្រកាន់គ្នាពីការរំលោភបំពានជាច្រើនក៏ដោយ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ កងទ័ពលីបង់ និងកងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិនឹងដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់ នៅពេលដែលកងទ័ពអ៊ីស្រាអែលដកខ្លួនក្នុងរយៈពេល ៦០ ថ្ងៃ។ ក្រុមហេសបូឡា ក៏មានកាតព្វកិច្ចដកសមាជិករបស់ខ្លួន ត្រលប់វិញទៅភាគ ខាងជើងនៃទន្លេ Litani ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីព្រំដែន ហើយ រុះរើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់៕