ផ្សែងហុយឡើងបន្ទាប់ពីការប៉ះទង្គិចគ្នានៅហ្គាហ្សា។ រូបថត៖ Reuters |
ក្នុងពេលជាមួយគ្នានោះ នៅតំបន់ភាគខាងត្បូងហ្គាហ្សា កងទ័ពអ៊ីស្រាអែលក៏កំពុងជំរុញខ្លាំងការវាយប្រហារលើទីក្រុង Khan Younis។ ទោះជាយ៉ាងនេះក្ដី ព័ត៌មានអំពីការស្លាប់និងរងរបួសនៅទីនេះមិនទាន់ត្រូវបានគេប្រកាសនៅឡើយ។
ទាក់ទិននឹងសកម្មភាពផ្តល់ជំនួយមនុស្សធម៌ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា នៅថ្ងៃទី ២៦ ខែឧសភា មានរថយន្តចំនួន ១៧០ ជើងបន្ថែមទៀត ដែលដឹកទំនិញសង្គ្រោះ បានចូលក្នុងតំបន់ហ្គាហ្សា។ នេះគឺជាថ្ងៃដែលមានចំនួនរថ យន្តដឹកជំនួយមនុស្សធម៌ច្រើនបំផុតចូលកាន់តំបន់ហ្គាហ្សាចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមបន្ធូរបន្ថយការហ៊ុំព័ទ្ធចំពោះជំនួយមនុស្សធម៌ដល់ហ្គាហ្សា កាលពីថ្ងៃទី ១៩ ខែឧសភា។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការវាយតម្លៃរបស់អង្គការជួយ សង្គ្រោះអន្តរជាតិ បរិមាណទំនិញនេះនៅតែទាបជាងតម្រូវការបន្ទាន់នាបច្ចុប្បន្ន ដែលត្រូវការរថយន្តដឹកទំនិញចំនួនពី ៥០០ ដល់ ៦០០ ជើងក្នុងមួយថ្ងៃ៕

