លោក Gideon Saar ថ្លែងមតិនៅក្នុងទីក្រុង Rishon Lezion ប្រទេសអ៊ីស្រាអែល (រូបថត៖ REUTERS/TTXVN) |
សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានធ្វើឡើងបន្ទាប់ពីប្រទេសអៀរឡង់បានឲ្យដឹងថា ខ្លួនគាំទ្រការប្តឹងរបស់អាហ្រ្វិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបាន ចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍លើប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាជាការចោទប្រកាន់ដែលអ៊ីស្រាអែលប្រឆាំងជំទាស់។ កាលពីដើមខែឧសភាឆ្នាំនេះ អ៊ីស្រាអែលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអៀរឡង់ឱ្យត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីអៀរឡង់ រួមជាមួយនឹងអេស្ប៉ាញ និងន័រវេស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។
ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល នាយករដ្ឋមន្ត្រីអៀរឡង់ Simon Harris បានឲ្យដឹងថា ការសម្រេចចិត្តនេះពិតជាអកុសល ហើយបានច្រានចោលការអត្ថាធិប្បាយដែលអៀរឡង់ប្រឆាំងនឹងអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអៀរឡង់បានសង្កត់ធ្ងន់ថា អៀរ ឡង់គាំទ្រសន្តិភាព សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ហើយបានឲ្យដឹងថា អៀរឡង់ចង់បានដំណោះស្រាយរដ្ឋពីរ ដើម្បីអ៊ីស្រាអែលនិងប៉ាឡេស្ទីន អាចរស់នៅជាមួយគ្នាដោយសន្តិភាពនិងសន្តិសុខ។
មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា ការបិទស្ថានទូតនៅអៀរឡង់ មិនមែន មានន័យថា អ៊ីស្រាអែលកំពុងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសនេះទេ។ មន្ត្រីនៃប្រទេសទាំងពីរបានកត់សម្គាល់ថា ស្ថានទូតអៀរឡង់ប្រចាំនៅអ៊ីស្រាអែល នឹងបន្តប្រតិបត្តិការ៕

