អ្នកកាសែតជើងចាស់នៃទីភ្នាក់ងារព័ត៌មានស៊ីនហួរ Ling Dequan (រូបថត៖ Bich Thuan/VOV-Beijing)

យោងតាមអ្នកកាសែតជើងចាស់ Ling Dequan បានឲ្យដឹងថា ឆ្នាំនេះ វៀតណាមមានព្រឹត្តិការណ៍ធំៗ និងសំខាន់ៗជាច្រើនបានប្រព្រឹត្តទៅ ហើយ វៀតណាមបានរៀបចំ និងអនុវត្តទាំងអស់ប្រកបដោយជោគជ័យ។ នេះជាប្រការដែលមិនមែនប្រទេសណាអាចធ្វើបានឡើយ។

លោក Ling Dequan បានសង្កត់ធ្ងន់ថា៖ “ឆ្នាំមុននេះ មានព្រឹត្តិការណ៍ធំៗ និងសំខាន់ៗជាច្រើនបានប្រារព្ធឡើងនៅក្នុងប្រទេសវៀតណាម។ ប្រការដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺថា វៀតណាមបានធានាស្ថិរភាពនយោបាយ សន្តិភាពសង្គម និងកំណើនសេដ្ឋកិច្ចជាង ៧%។ បន្ទាប់ពីអគ្គលេខាបក្ស លោក ហ្វៀន ភូ ជុង បានទទួលមរណភាព គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយអគ្គលេខាបក្ស លោកតូ ឡឹម បានដឹកនាំបក្សនិងរដ្ឋក្នុងគ្រប់ទិដ្ឋភាព ដោយទទួលមរតកពីអតីតកាល បន្តអនាគត ខិតខំស្ទុះឈានទៅមុខ ថែរក្សាកិច្ចការប្រទេសជាតិ និងសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន ទាំងក្នុងនិងក្រៅប្រទេស”។

អ្នកកាសែត Ling Dequan បានអះអាងថា សមិទ្ធិផលនៃការផ្លាស់ប្តូរថ្មីក្នុងរយៈពេលជិត ៤០ ឆ្នាំបានដើរតួនាទីនិងសារៈសំខាន់ក្នុង “យុគសម័យថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខ” របស់វៀតណាម ដែលជាការកត់សម្គាល់សម័យកាលថ្មីក្នុងប្រវត្តិសាស្ត្រវៀត ណាម និងជាចំណុចចាប់ផ្តើមនៃសម័យកាលថ្មី៕