លោក ឡេ វ៉ាន់ហ្វឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងក្រុមការងារ បានប្រគល់ផ្កានិងអំណោយជូនដល់ក្រុមប្រឹក្សាភិបាលកណ្តាលនៃសមាគមន៍ព្រះពុទ្ធសាសនា ហ័រហាវ។ (រូបថត៖VNA) |
លោក ឡេ វ៉ាន់ហ្វឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអបអរសាទរទិវាកំណើតរបស់លោកស្ថាបនិក ហ៊ូញ ហ្វូសូ សាកសួរសុខទុក្ខវង្សត្រកូល ហ៊ូញ ក្រុមប្រឹក្សាភិបាលកណ្តាលនៃសមាគមន៍ព្រះពុទ្ធសាសនា ហ័រហាវ អ្នកមុខអ្នកការ ក៏ដូចជាប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនា ហ័រហាវ ផងដែរ។ លោក ឡេ វ៉ាន់ហ្វឿក បានសម្តែងជំនឿជាក់ថា នៅពេលខាងមុខ ប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនា ហ័រហាវ នឹងពង្រីកប្រពៃណី ដោយរស់នៅយ៉ាងល្អទាំងខាងផ្លូវលោក ផ្លូវធម៌ ហើយរួមគ្នាជាមួយសាសនាដទៃទៀត កសាងផែនមហាសាមគ្គីជាតិទាំងមូល។
រីឯខ្លួនវិញ លោក ង្វៀន តិនដាត ប្រធានក្រុមប្រឹក្សាភិបាលកណ្តាលនៃសមាគមព្រះពុទ្ធសាសនា ហ័រហាវ បានអះអាងថា ជាមួយនឹងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន លោកនឹងបន្តចលនា ពុទ្ធសាសនិក ហ័រហាវ ឲ្យរក្សាសាមគ្គីភាព អនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ក៏ដូចជាចូលរួមយ៉ាងសកម្មនិងអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិប្រកបដោយប្រសិទ្ធភាពផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

