ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ TTXVN)

អញ្ជើញរំលឹកឡើងវិញនូវប្រពៃណី ៧៦ ឆ្នាំនៃទិវាសិស្ស និស្សិត និងសមាគមនិស្សិតវៀតណាម លោក ង្វៀន មិញ ទ្រៀត លេខាមជ្ឈិមសម្ព័ន្ធយុវជន ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម បានអះអាងថា៖ “នៅក្នុងអត្ថបទ "អនាគតសម្រាប់ជំនាន់មួយស្ទុះឈានទៅមុខ" អគ្គលេខាបក្សលោក តូ ឡឹម បានបញ្ជាក់និងផ្តល់ជំនឿទុកចិត្តយ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋចំពោះយុវជនជំនាន់ក្រោយ រួមទាំងសិស្សានុសិស្សថា៖ "វៀតណាមត្រូវការយុវជនជំនាន់ក្រោយដែលមិនត្រឹមតែមានបញ្ញាវៃឆ្លាតប៉ុណ្ណោះទេ ថែមទាំងមានឧត្តមភាពខាងរាងកាយ សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ មានសមត្ថភាពប្រកួតប្រជែង និងប្រកៀកស្មារជាមួយប្រទេសឈានមុខគេលើពិភពលោក ដោយបញ្ជាក់ពីឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ"។ ជ្រួតជ្រាបជំនឿជាក់ និងការរំពឹងទុកនោះ ខ្ញុំសូមអំពាវនាវដល់សិស្សានុសិស្សគ្រប់រូបឱ្យបន្តបណ្តុះឆន្ទៈ បណ្តុះសេចក្តីប្រាថ្នា សិក្សាប្រកប ដោយភាពសកម្ម ច្នៃប្រឌិត ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងសកម្ម និង ដណ្តើមយកកំពូលចំណេះដឹងថ្មីៗ”។

នៅក្នុងកម្មវិធី សមាគមនិស្សិតវៀតណាមបានប្រគល់កិត្តិនាម "សិស្ស ៣ ល្អ" ដល់សិស្សចំនួន ១៣ នាក់ និងកិត្តនាម “សិស្សហាត់ពត់លត់ដំ ៣" ដល់សិស្សចំនួន ១០ នាក់។ ប្រគល់កិត្តនាម "និស្សិត ៥ ល្អ” ដល់និស្សិតចំនួន ១៩ នាក់ និងពានរង្វាន់ "ផ្កាយខែមករា" ដល់សិស្សចំនួន ១០ នាក់៕