រោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ KP Vina។ (រូបថត៖ VOV)

កាលពីថ្ងៃទី ១៣ ខែធ្នូ រោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ KP Vina ដែលផលិតគ្រឿងបន្លាស់សម្រាប់យន្តហោះប្រភេទ Boeing បានចូលដំណើរការនៅសួនបច្ចេកវិទ្យាខ្ពស់ Da Nang។ នេះគឺជាកន្លែងសម្រាប់ផលិត កែច្នៃ និងផ្គុំផ្នែកយន្តហោះមួយចំនួន របស់យន្តហោះ Boeing ៧៨៧ និង Boeing ៧៣៧ Max។ ថ្លែងក្នុងពិធីសម្ពោធ លោក Tran Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងទីពីរក្នុងវិស័យអាកាសចរណ៍អវកាសដែលត្រូវបានបណ្ដាក់ទុននៅក្នុងសួនបច្ចេកវិទ្យា Da Nang បន្ទាប់ពីគម្រោងរោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ Sunshine របស់ក្រុមហ៊ុនចំកាត់ UAC វៀតណាម (សហរដ្ឋអាមេរិក)។ គម្រោង រោងចក្រផលិតគ្រឿងបន្លាស់អាកាសចរណ៍ KP Vina គឺជាគម្រោងដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ទីក្រុង Da Nang។ ទន្ទឹមនឹងនោះ គេរំពឹងថា ជាមួយនឹងបទពិសោធន៍ និងសមត្ថភាពផលិត រោងចក្រនេះនឹងមិនត្រឹមតែបង្កើនសមត្ថភាពផលិតគ្រឿងបន្លាស់អាកាសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសការងារជាច្រើន ជំរុញការអភិវឌ្ឍឧស្សាហកម្មជំនួយ; បង្កើតមូលដ្ឋានគ្រឹះដំបូងសម្រាប់ការបង្កើតបណ្ដុំបច្ចេកវិទ្យាអាកាសចរណ៍-អវកាសនៅសួនបច្ចេកវិទ្យាខ្ពស់ Da Nang ផងដែរ៕