ការអភិវឌ្ឍប្រកបដោយចីរភាពនូវសេដ្ឋកិច្ច-សង្គមនៅតំបន់ព្រំដែន ផ្សាភ្ជាប់នឹង ការបង្កើតការងារធ្វើ បង្កើនចំណូល ធានាសន្តិសុខសង្គម លើកកំពស់សុខុមាលភាព សង្គម កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព បង្រួញគម្លាតរវាងបណ្ដាតំបន់ កែ លម្អគួរឲ្យកត់សម្គាល់ហើយលើកស្ទួយគុណភាពជីវភាពរស់នៅ សុខភាពរបស់ប្រជាជន។ នោះ គឺជាគោលដៅមួយក្នុងចំណោមគោលដៅនៃសេចក្ដីសម្រេចចិត្តស្ដីពីការអភិវឌ្ឍសេដ្ឋ កិច្ចតំបន់ព្រំដែនគោក ដែលទើបតែបានរដ្ឋាភិបាល វៀតណាមចេញផ្សាយកាលពីថ្ងៃ ទី២ ខែមីនា។
សេចក្ដីសម្រេចចិត្តបានលើកច្បាស់ថា តំបន់ព្រំដែនគឺជាតំបន់ភូមិសាស្ត្រដ៏សែន សំខាន់ ដោយមានខ្សែព្រំដែនគោកប្រវែងជាង៥.០០០គីឡូម៉ែត្រ រួមជាមួយច្រកទ្វារ ព្រំដែនជាច្រើនជាប់នឹងប្រទេសជិតខាងនានា ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខសង្គមនៅតំបន់នេះ ក៏ដើរតួនាទីដ៏សែនសំខាន់និងចាំបាច់ សំដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម អនុវត្តន៍ភារកិច្ចលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បង្រួញ គម្លាតរវាងបណ្ដាតំបន់។ ផ្ដើមពីនោះ បង្កលក្ខណៈសម្រាប់សេដ្ឋកិច្ចនៃតំបន់មួយ ខេត្ត មួយ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលអភិវឌ្ឍន៍ រួមចំណែកក្នុងការពង្រឹង ពង្រីកហើយ លើកកំពស់ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមជាមួយ ប្រទេសជិតខាងទាំងអស់ (ចិន ឡាវ កម្ពុជា) ក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់ ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ