ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ ភាគីទាំងពីរមានជំនួបពិភាក្សាមួយ។ នៅក្នុងជំនួបពិភាក្សានេះ នាយឧត្តមសេនីយ៍ Phan Van Giang និងឧត្តមសេនីយឯក Khamliang Outhakaysone បានឯកភាពវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ឡាវ នាពេលថ្មីៗនេះ ទទួលបានលទ្ធផលយ៉ាងធំធេង និងជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី វៀតណាម-ឡាវ ។ ក្រោយរយៈពេល៥ឆ្នាំនៃការអនុវត្តពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២០-២០២៤ ភាគីទាំងពីរទទួលបានលទ្ធផលសំខាន់ៗជាច្រើន។

នាយឧត្តមសេនីយ៍ Phan Van Giang និងឧត្តមសេនីយឯក Khamliang Outhakaysone ត្រួត កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ VOV

រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា នាពេលខាងមុខ នឹងផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទូលំទូលាយនូវលើពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ ២០២៥។

នៅចុងបញ្ចប់នៃជំនួបពិភាក្សា នាយឧត្តមសេនីយ៍ Phan Van Giang និងឧត្តមសេនីយឯក Khamliang Outhakaysone បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធានិងការពារជាតិ៕