រដ្ឋសភាប្រទេសជាច្រើនបានគាំទ្រគោលជំហររបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត

(VOV)_នាព្រឹកថ្ងៃទី១១មិនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa គណៈ
កម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម បានរៀបចំសន្និសីទបូក​សរុបការងារ
នីតិកាលទី១៣។ ថ្លែងមតិនៅទីនេះ លោក Tran Van Hang ប្រធាន​គណៈកម្មាធិការ
កិច្ចការបរទេស រដ្ឋសភាវៀតណាម បានអោយដឹងថា៖

“គណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម បានសេនាធិការចំពោះ
រដ្ឋសភា អំពីបណ្ដារបាយការស្ដីអំពីបញ្ហាសមុទ្រខាងកើត។ យើងបាន​អនុម័តលើ
ច្បាប់សមុទ្រ កំណត់អធិបតេយ្យភាពរបស់ខ្លួន នៅប្រជុំកោះ Hoang Sa និង Truong
Sa។ គណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម​ បាន​ផ្ញើសារលិខិតចំពោះ
ប្រទេសជាសមាជិកចំនួន១៦៦ នៃសហព័ន្ធសភាពិភពលោក ដោយស្ដីច្បាស់អំពី
បញ្ហាសមុទ្រខាងកើត។ និងពីនោះ រដ្ឋសភាជាច្រើនបាន​រៀបចំសកម្មភាពគាំទ្រ
គោលជំហររបស់វៀតណាម ក្នុងបញ្ហាអធិបតេយ្យភាពកោះសមុទ្រ៕”