លេខាគណៈកម្មាធិការបក្សខេត្ត Cao Bang លោក Tran Hong Minh ត្រូវបានអនុម័តតែងតាំងជារដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូនជំនួសឲ្យលោក Nguyen Van Thang ។ លោក Nguyen Van Thang ត្រូវបានរដ្ឋសភាអនុម័តឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងលោក Le Quang Tung ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអគ្គលេខាធិការនៃរដ្ឋសភានីតិកាលទី១៥ ។ រដ្ឋសភាក៏បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តដែលអនុម័តលើសំណើរបស់ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូល ដើម្បីតែងតាំងចៅក្រមតុលាការប្រជាជនកំពូលលោក Nguyen Quoc Doan និងលោក Le Tien ដោយការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក។

រដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូនថ្មី លោក Tran Hong Minh (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី លោក Nguyen Van Thang។ រូបថត៖ VOV

នៅរសៀលថ្ងៃនេះផងដែរ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំស្តីពីគម្រោងច្បាប់វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេស; ធ្វើការពិភាក្សានៅសាលប្រជុំអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការកាត់បន្ថយពន្ធលើតម្លៃបន្ថែម៕