ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ quochoi.vn) |
សេចក្ដីសម្រេចចិត្តអំពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន ដើម្បី បង្កើតរបកគំហើញក្នុងការកសាងនិងរៀបចំការអនុវត្តច្បាប់ នឹងចូលជាធរមានចាប់ពី ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥។ ក្នុងពេលជាមួយគ្នានោះ សេចក្តីសម្រេចចិត្តស្តីពីយន្ត ការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ចូលជាធរមានចាប់ពីថ្ងៃទី ១៧ ឧសភា តទៅ។
ចំណុចសំខាន់នៃសេចក្ដីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយពិសេស មួយចំនួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន គឺថា សហគ្រាសក្រោមក្របខ័ណ្ឌមុខ សញ្ញា ត្រូវបានជួយឧបត្ថម្ភកាត់បន្ថយថ្លៃជួលដីយ៉ាងហោចណាស់ ៣០% ក្នុងរយៈ ពេល ៥ ឆ្នាំដំបូង។ សេចក្ដីសម្រេចចិត្តក៏បានកំណត់ការលើកលែងពន្ធលើប្រាក់ ចំណូលសាជីវកម្មរយៈពេល ២ ឆ្នាំ និងកាត់បន្ថយ ៥០% នៃពន្ធដែលត្រូវបង់សម្រាប់ រយៈពេល ៤ ឆ្នាំបន្ទាប់ សម្រាប់ប្រាក់ចំណូលពីសកម្មភាពចាប់ផ្តើមអាជីវកម្មក្នុងវិស័យ នវានុវត្តន៍៕

