ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីគំនិតនៃការបញ្ជូនកងទ័ពអឺរ៉ុបទៅកាន់អ៊ុយក្រែនក្នុងករណីមានបទឈប់បាញ់ អ្នកនាំពាក្យវិមានក្រឹមឡាំងបានឲ្យដឹងថា ត្រូវការពិភាក្សាលើបញ្ហានេះក្នុងការចរចា។ លោក Peskov បានបញ្ជាក់ថា រុស្ស៊ីនៅតែត្រៀមខ្លួនជាស្រេចក្នុងការចរចា ដូចដែលលោកប្រធានាធិបតី Vladimir Putin បាននិយាយម្តងហើយម្តងទៀត។ រុស្ស៊ីចាត់ទុកការចរចាថាអាចធ្វើទៅបាន និងចាំបាច់ណាស់ ដើម្បីដោះស្រាយជម្លោះ។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា “ប្រសិនបើអ៊ុយក្រែនជៀសវាងការចរចា រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេស” ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ TASS

ទាក់ទិននឹងស្ថានការណ៍នៅអ៊ុយក្រែន អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបញ្ជាក់ថា នឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែនតាមរយៈជំនួយយោធា និងសេដ្ឋកិច្ច។ ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចអាល្លឺម៉ង់-អ៊ុយក្រែនលើកទី៧ ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃទៅ ១៣ ធ្នូ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានឲ្យដឹងថា អាល្លឺម៉ង់នឹងបន្តគាំទ្រប្រព័ន្ធការពារដែនអាកាស (រួមទាំងប្រព័ន្ធ Patriot ចំនួន ៣ ជាមួយប្រព័ន្ធ Iris-T SLM ចំនួន៥ ហើយប្រព័ន្ធទី៦កំពុងត្រូវបានដាក់ពង្រាយ និងបន្ថែមកាំភ្លើងស្វ័យប្រវត្តិ Gepard) និងជំនួយក្នុងវិស័យថាមពល សេដ្ឋកិច្ច ការវិនិយោគ៕