យន្តហោះដ្រូនទាំងអស់ត្រូវបានបាញ់ទម្លាក់ ហើយមិនកត់ត្រាមានអ្នកស្លាប់និងរងរបួស ឬការខូចខាតខាងសម្ភារៈនោះទេ។ ចំពោះហេតុការណ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា កាយវិការនេះនឹងត្រូវបានឆ្លើយតប។ បើទោះបីរុស្ស៊ីមិនមានបំណងចង់ដកខ្លួនចេញពីការចរចាជាមួយអាមេរិកក្តី ប៉ុន្តែនៅក្នុងបរិបទនាបច្ចុប្បន្ន ជំហរនៃការចរចារបស់រុស្ស៊ីនឹងត្រូវបានពិចារណាឡើងវិញ។
ភាគីអ៊ុយក្រែនបានបដិសេធការចោទប្រកាន់ពីរុស្ស៊ី ហើយបញ្ជាក់ថា ខ្លួនមិនបានធ្វើការវាយប្រហារណាមួយលើគេហដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ីទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោកធ្វើប្រតិបត្តិការយោធាសំដៅទៅលើគោលដៅយោធាស្របច្បាប់ ដើម្បីបម្រើតម្រូវការការពារខ្លួនតែប៉ុណ្ណោះ។
នៅសហរដ្ឋអាមេរិក ប្រធានាធិបតី លោក Donald Trump បានឲ្យដឹងថា លោកត្រូវបានជូនដំណឹងអំពីឧប្បត្តិហេតុនេះដោយប្រធានាធិបតីរុស្ស៊ីក្នុងកិច្ច សន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២៩ ខែធ្នូ ហើយបានសម្តែងការព្រួយបារម្ភចំពោះ ពីព័ត៌មាននេះ។ លោក Trump បានចាត់ទុកថា សកម្មភាពយោធាអាចបង្កើនភាពតានតឹងមិនសមស្របនៅក្នុងបរិបទបច្ចុប្បន្ន ប៉ុន្តែក៏បានកត់សម្គាល់ថា សហរដ្ឋអាមេរិកមិនមានប្រភពព័ត៌មានឯករាជ្យដើម្បីបញ្ជាក់ពីឧប្បត្តិហេតុនេះនៅឡើយទេ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
