យោងតាមលោក Medinsky ដើម្បីសម្រេចបានប្រការនេះ ចាំបាច់ត្រូវ "លុបបំបាត់មូលហេតុុឬសគល់នៃជម្លោះ"។ ទន្ទឹមនឹងនោះ លោកបានមានប្រសាសន៍ថា គណៈប្រតិភូរុស្ស៊ីមានសមត្ថភាព និងសិទ្ធិអំណាចចាំបាច់ក្នុងការធ្វើការចរចា។ ភាគីរុស្ស៊ីបានសន្យាថា នឹងចាត់វិធានការស្ថាបនា និងស្វែងរកដំណោះស្រាយចំពោះជម្លោះ ហើយអ្នកចរចារុស្ស៊ីមើលឃើញថា កិច្ចប្រជុំនេះជាការបន្តនៃដំណើរការសន្តិភាពដែលត្រូវបានផ្អាកនៅឆ្នាំ២០២២។

នៅក្នុងប្រែប្រួលពាក់ព័ន្ធមួយផ្សេងទៀត ក្រសួងការបរទេសទួរគីបានប្រកាសថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះនឹងធ្វើជាប្រធានកិច្ចប្រជុំជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល។ គណៈប្រតិភូអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Marco Rubio គណៈប្រតិភូរុស្ស៊ីដឹកនាំដោយទីប្រឹក្សាប្រធានាធិបតី Vladimir Medinsky និងគណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ Rustem Umerov។ កិច្ចប្រជុំបានផ្តោតលើការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ជម្លោះអូសបន្លាយជាងបីឆ្នាំរវាងរុស្ស៊ី និងអ៊ុយក្រែន។

មុននោះ នាថ្ងៃទី ១៥ ឧសភា រដ្ឋមន្ត្រីការបរទេសទួរគី Fidan បានពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Rubio និងទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី Medinsky ខណៈប្រធានាធិបតីទួរគី លោក Recep Tayyip Erdodan បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelensky៕