មឈូសរបស់អតីតប្រធានរដ្ឋលោក Tran Duc Luong ត្រូវបានតំកល់ទុកនៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ទីក្រុងហាណូយ។
ពិធីគោរពវិញ្ញាក្ខ័ន្ធនឹងប្រព្រឹត្តទៅនៅផ្ទះបុណ្យសពជាតិ លេខ៥ Tran Thanh Tong ទីក្រុងហាណូយ ចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៥ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥។
ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅម៉ោង ៧៖០០ ព្រឹក ថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២៥ នៅឯផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ទីក្រុងហាណូយ។ ពិធីបញ្ចុះសពនឹងធ្វើឡើងនៅម៉ោង ៣ រសៀល នាថ្ងៃដដែល នៅឈាបនដ្ឋានស្រុកកំណើត ឃុំ Pho Khanh ទីរួមខេត្ត Duc Pho ខេត្ត Quang Ngai។
ក្នុងអុំឡុងពេលដូចគ្នា នៅសាល Thong Nhat ទីក្រុងហូជីមិញ និងនៅសាល T50 បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai លេខ ១៤២ Le Trung Dinh ទីក្រុង Quang Ngai ក៏បានប្រារព្ធទៅពិធីគោរពវិញ្ញាណក្ខ័ន្ធ និងពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋលោក Tran Duc Luong ផងដែរ។
ទូរទស្សន៍និងវិទ្យុសម្លេងវៀតណាមនឹងផ្សាយផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអតីតប្រធានរដ្ឋ លោក Tran Duc Luong នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្ត Quang Ngai។
ក្នុងអំឡុងពេលពីរថ្ងៃនៃពិធីបុណ្យសពថ្នាក់ជាតិនេះ ទង់ជាតិនឹងត្រូវបានបង្ហូតនៅពាក់កណ្ដាល នៅតាមទីភ្នាក់ងារ ការិយាល័យនិងទីសាធារណៈ ហើយមិនមានការរៀបចំសកម្មភាពកម្សាន្តណាមួយឡើយ។
គណៈកម្មាធិការបុណ្យសពអតីតប្រធានរដ្ឋ លោក Tran Duc Luong មានសមាជិកចំនួន ៣៤ នាក់ ដែលដឹកនាំដោយប្រធានរដ្ឋលោក Luong Cuong ។
គណៈកម្មាធិការរៀបចំពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong មានសមាជិកចំនួន ២៥រូប ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh៕
