ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានទទួលស្វាគមន៍ដោយ ព្រះមហាក្សត្រកាតា Emir Sheikh Tamim bin Hamad Al-Thani នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Hamad ហើយបន្ទាប់មក បានចូលរួម ពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅព្រះបរមរាជវាំង Amiri Diwan ។ មេដឹកនាំទាំងពីររូបមានជំនួបដាច់ដោយឡែក ដែលមានរយៈពេលយូរជាងការរំពឹងទុក។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះមហាក្សត្រកាតា Emir Tamim bin Hamad Al Thani នៅទីក្រុង Doha ប្រទេសកាតាកាលពីថ្ងៃទី ១៤ ឧសភា។ រូបថត៖ Reuters |
ថ្លែងបន្ទាប់ពីជំនួបពិភាក្សា ព្រះមហាក្សត្រកាតា បានឲ្យដឹងថា ភាគីទាំងពីរមានការពិភាក្សា "ល្អ" ខណៈដែលលោកប្រធានាធិបតី Donald Trump បានពណ៌នាកិច្ចប្រជុំថា "គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់" ។ ភាគីទាំងពីរបានពិភាក្សាលើបញ្ហានានា រួមមានភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន អ៊ីរ៉ង់ និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា ជម្លោះនៅតំបន់ហ្គាហ្សា ក៏ទំនងជា ជាផ្នែកមួយនៃការពិភាក្សារវាងមេដឹកនាំកាតា និងសហរដ្ឋអាមេរិកផងដែរ។
នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក និងព្រះមហាក្សត្រកាតា បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗមួយចំនួន រួមទាំងកិច្ចសហប្រតិបត្តិការអាកាសចរណ៍និងការពារជាតិផងដែរ។ គួរឲ្យកត់សម្គាល់បំផុតគឺកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និងក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក។ តាមនោះ Qatar Airways បានបញ្ជាទិញយន្តហោះ Boeing ចំនួន ២១០ គ្រឿង។ កិច្ចព្រមព្រៀងនេះមានតម្លៃសរុបជាង ២០០ ពាន់លានដុល្លារ៕

