ប្រជាជននៅក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរី កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ (រូបថត៖ THX/TTXVN) |
ស៊ីរីបានស្ដារសកម្មភាពបង្រៀននៅតាមសាលារៀនក្នុងបរិបទដែលប្រទេសនេះកំពុងស្ថិតក្នុងដំណើរការផ្ទេរអំណាច។ នាថ្ងៃដដែល (ថ្ងៃទី ១៥ ខែធ្នូ) បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen បានអំពាវនាវឱ្យមានការដកទណ្ឌកម្មអន្តរជាតិ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ប្រទេសមជ្ឈិមបូព៌ានេះក្នុងការស្តារសេដ្ឋកិច្ច និងស្ថាបនាឡើងវិញ លើកកម្ពស់សុខដុមរមនាជាតិ និងស្ថាបនាសន្តិភាពយូរអង្វែង។
សូមគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសស៊ីរីកំពុងដុនដាប ទីក្រុងជាច្រើនត្រូវបានបំផ្លាញ ខណៈដែលជនភៀសខ្លួនរាប់លាននាក់រស់នៅក្នុងជំរុំបណ្តោះអាសន្ននៅក្នុងប្រទេសជិតខាង។ នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀត រដ្ឋមន្ត្រីការបរទេសទួរគី Hakan Fidan នាថ្ងៃទី១៥ ខែធ្នូ បានបង្ហាញពីឆន្ទៈ ក្នុងការសម្រុះសម្រួលរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអន្តរកាលស៊ីរី។ រដ្ឋមន្ត្រីការបរទេស Hakan Fidan ក៏បានឲ្យដឹងថា ទួរគី នឹងផ្តល់ការគាំទ្រដល់រដ្ឋាភិបាលអន្តរកាលស៊ីរី ហើយចាត់ទុកថា ស៊ីរីនឹងមិនក្លាយជា “សង្វៀនសម្រាប់ជម្លោះ” នោះទេ៕

