![]() |
| អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh |
(VOVworld)-នាថ្ងៃទី២៤មិថុនា ក្នុងការឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិ
កម្ម របស់វៀតណាមចំពោះព័ត៌មានចុះផ្សាយលើសារព័ត៌មានចិននាពេលថ្មីៗនេះ
ស្តីពីការដែលចិននៅតែបន្តកសាងនិងដាក់ឲ្យដំណើរការសំណង់មួយចំនួននៅ
ប្រជុំកោះ Truong Sa ដែលក្នុងនោះមានមន្ទីពេទ្យលើកោះថ្ម Chu Thap និងកសិ
ដ្ឋាន លើកោះ Xubi ក៏ដូចជាព័ត៌មានថា សម្ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្រ
របស់ ចិន COSCO មានផែនការរៀបចំដំណើរទេសចរណ៍ទៅកាន់ប្រជុំកោះ
Hoang Sa នោះ អ្នក នាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
បានអះអាងថា៖
“វៀតណាមបានសម្តែងច្រើនលើកច្រើនសារនូវទស្សនៈច្បាស់លាស់និងមុនក៏
ដូចជា ក្រោយអំពីបញ្ហានេះ។ វៀតណាមមានអធិបតេយ្យដោយមិនអាចប្រកែក
បានចំពោះ ប្រជុំកោះ Truong Sa និង Hoang Sa ។ការដែលចិនកសាងនិងដាក់ឲ្យ
ដំណើរការខុស ច្បាប់នូវបណ្តាសំណង់ពោលខាងលើនេះ គឺសុទ្ធតែរំលោភយ៉ាង
ធ្ងន់ធ្ងរទៅលើអធិ បតេយ្យភាពរបស់វៀតណាម។សកម្មភាពខុសច្បាប់នេះមិន
អាចផ្លាស់ប្តូរបាននូវការ ពិតអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ
ទាំងពីរនេះឡើយ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
