ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Duong Hoai Nam បានអះអាងថា ឈានចូលដំណាក់កាលកំណែទម្រង់ កងទ័ពប្រជាជនវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការងារកសាង និងការពារមាតុភូមិ ជាមួយសមិទ្ធិផលនយោបាយ សេដ្ឋកិច្ច និងសង្គមដ៏ឆ្នើម។ លោកឯកអគ្គរដ្ឋទូតក៏បានចែករំលែកពីការវិវឌ្ឍយ៉ាងរឹងមាំក្នុងទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងប្រទេសនានាលើពិភពលោករួមទាំងសាធារណៈរដ្ឋឆែកផងដែរ។
ឯកអគ្គរដ្ឋទូត Duong Hoai Nam ចែករំលែកពីការវិវឌ្ឍយ៉ាងរឹងមាំក្នុងទំនាក់ទំនងការពារជាតិរវាងវៀតណាមនិងប្រទេសនានាលើពិភពលោក រួមទាំងសាធារណៈរដ្ឋឆែក។ រូបថត៖ VOV |
នាយប់ថ្ងៃទី ១៧ ធ្នូ ស្ថានទូតវៀតណាមនិងអនុព័ន្ធការពារប្រទេសវៀតណាមប្រចាំនៅប្រ៊ុយណេ ដារូសាឡឹម បានរួមគ្នារៀបចំពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិរបស់ប្រជាជនទាំងមូល។
មុននោះ នាថ្ងៃទី ១៦ ខែធ្នូ នៅរដ្ឋធានី Rome ប្រទេសអ៊ីតាលី ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី និងការិយាល័យអនុព័ន្ធការពារប្រទេសវៀតណាមប្រចាំនៅអេស្បាញទទួលបន្ទុកអ៊ីតាលីបានរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល ផងដែរ៕

