ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ នៅព្រឹកថ្ងៃទី ៩ ខែមេសា នៅទីស្នាក់ការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍ (ឡាវ) លោក ត្រិន កឹមទូ សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Vilay Lakhamphong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានធ្វើជាសាក្សីក្នុងពិធីប្រគល់-ទទួលឯកសារសហប្រតិបត្តិការ សំដៅបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដោយរួមចំណែកដល់ការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវ។
ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-ឡាវ បានបន្តអភិវឌ្ឍន៍ជាវិជ្ជមាន និងទូលំទូលាយ ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។ ទំនាក់ទំនងនយោបាយនៅតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ ការជឿទុកចិត្តខ្ពស់រវាងបក្សទាំងពីរ និងរដ្ឋទាំងពីរត្រូវបានបង្ហាញតាមរយៈជំនួបជាន់ខ្ពស់ជាប្រចាំ យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅលើវេទិកាអន្តរជាតិ។ ភាគីទាំងពីរក៏បានអនុវត្តន៍យ៉ាងឆាប់រហ័សនូវខ្លឹមសារអំពី "ការតភ្ជាប់យុទ្ធសាស្ត្រ" ជានិយមន័យដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនិងស៊ីសង្វាក់គ្នា ពីចក្ខុវិស័យអភិវឌ្ឍន៍ រហូតដល់គោលនយោបាយជាក់លាក់៕
