នៅថ្ងៃទី៨ ខែមេសា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ជាបណ្ដោះអាសន្នដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងក្នុងស្រុក) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានលើកច្បាស់ថា៖ «វៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង ស្តារឡើងវិញសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា»។
វៀតណាមអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបន្តអនុវត្តការអត់ធ្មត់ ធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ មិនធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ; គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់; ធានាសន្តិសុខ និងសុវត្ថិភាពរបស់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាសុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅក្នុងតំបន់; ចូលរួមយ៉ាងសកម្មក្នុងការសន្ទនាដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយចីរភាពសម្រាប់ការខ្វែងគំនិតគ្នា ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍របស់គ្រប់ភាគីទាំងអស់ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
