ទីដ្ឋភាពនៃសន្និសីទថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយ និងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៦ របស់ការិយាល័យនយោបាយ (រូបថត៖ VOV) |
សន្និសីទបានប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់និងតាមប្រព័ន្ធអ៊ីនធឺណែត ដោយតភ្ជាប់ពីសាលប្រជុំ យៀន ហុង វិមានរដ្ឋសភា ទៅកាន់សាលប្រជុំរបស់ក្រសួង ស្ថាប័ន មូលដ្ឋាន អង្គភាពនានា ...។ សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ; ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានមជ្ឈិម ។ល។
យោងតាមកម្មវិធី ក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានអញ្ជើញថ្លែងបទបង្ហាញក្រោមប្រធានបទ “គន្លឹះ និងខ្លឹមសារស្នូលនៃសេចក្តីសម្រេចចិត្តលេខ ៦៨ ចុះថ្ងៃទី ៤ ឧសភា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨”។ លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំសន្និសីទ៕

