សន្និសីទសារព័ត៌មានជាប្រចាំរបស់រដ្ឋាភិបាល ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ។ (រូបថត៖ VGP) |
“ផលិតកម្មឧស្សាហកម្មកំពុងងើបឡើងវិញយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ហើយបន្តរក្សានិន្នាការវិជ្ជមាន។ ឧស្សាហកម្មកែច្នៃ និងផលិតបន្ត ដើរតួនាទីនាំមុខគេក្នុងកំណើនវិញ។ ផលិតកម្មឧស្សាហកម្មជាមូលដ្ឋានបានកើនឡើង ក្នុងវិសាលភាពយ៉ាងទូលំទូលាយនៅក្នុងមូលដ្ឋានភាគច្រើននៅទូទាំងប្រទេស ជាពិសេស មូលដ្ឋានដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម។ សមត្ថភាពផលិតកម្ម របស់សហគ្រាសឧស្សាហកម្មក្នុងស្រុក បានងើបឡើងវិញយ៉ាងវិជ្ជមាន ហើយត្រៀម ខ្លួនរួចជាស្រេចដើម្បីឆ្លៀតយកឱកាសថ្មីៗនាពេលខាងមុខ។ ទំនុកចិត្តរបស់សហ គ្រាសផលិតកម្មក្នុងស្រុក ក៏ដូចជាសហគ្រាសបរទេសត្រូវបានពង្រឹងយ៉ាងខ្លាំង ដោយ សារសញ្ញាវិជ្ជមានក្នុងកំណើនផលិតកម្មឧស្សាហកម្មនៅក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ”៕

