បិទសម័យសួរដេញដោលនិងឆ្លើយសំណរដេញដោលនៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VOV) |
នាពេលខាងមុខ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើឱ្យក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មបន្តរៀបចំ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ គម្រោង យុទ្ធសាស្ត្រ ផែនការមេ ដែលត្រូវបានអនុម័ត ដើម្បីធានាសុវត្ថិភាព និងសន្តិ សុខថាមពល។ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវការគ្រប់គ្រងទីផ្សារ បង្ការ ទប់ស្កាត់ ការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ និងទំនិញដែលមាន គុណភាពអន់។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបន្តសុក្រិតគោលនយោបាយ និងច្បាប់ស្តីពី ពាណិជ្ជសញ្ញា និងម៉ាកយីហោកសិផលសំខាន់ៗ។ អនុវត្តន៍ឲ្យបានល្អនូវការងារ ព្យាករណ៍ ម្ចាស់ការអនុវត្តន៍ដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ គ្រោះរាំងស្ងួត ការជ្រាប ទឹកប្រៃ ធានាប្រភពទឹកសម្រាប់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។
លោកប្រធានរដ្ឋសភាបានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ចេញ ផ្សាយឲ្យបានឆាប់នូវឯកសារណែនាំពីគោលនយោបាយ ដើម្បីអភិវឌ្ឍវិស័យ ទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ៕

