លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានទៅសួរសុខទុក្ខ ជូនអំណោយ និងអបអរសាទរចំពោះលោកអាសឺវ៉ែក Nguyen Nang ប្រមុខព្រះសហគមន៍កាតូលិក ទីក្រុងហូជីមិញ ប្រធានក្រុមប្រឹក្សាអាសឺវ៉ែកវៀតណាម។ (រូបថត៖ VNA)
នារសៀលថ្ងៃទី ១៦ ខែធ្នូ នៅវិមានអាសឺវ៉ែកទីក្រុងហូជីមិញ លេខាគណៈកម្មាធិការបក្សទីក្រុង
ហូជីមិញ លោក Nguyen Van Nen បានទៅសួរសុខទុក្ខ ជូនអំណោយ និងអបអរសាទរចំពោះលោកអាសឺវ៉ែក Nguyen Nang ប្រមុខព្រះសហគមន៍កាតូលិក ទីក្រុងហូជីមិញ ប្រធានក្រុមប្រឹក្សាអាសឺវ៉ែកវៀតណាម ក៏ដូចជាអេវ៉ែក បូជាចារ្យ និង ជនរួមជាតិកាន់សាសនាកាតូលិក ក្នុងឱកាសបុណ្យណូអែលឆ្នាំ២០២៤ និងស្វាគមន៍ ឆ្នាំថ្មី ២០២៥។ នៅទីនេះ លោក Nguyen Van Nen បានសម្ដែងនូវបំណងថា លោក អាសឺវ៉ែក Nguyen Nang និងបណ្ដាអេវ៉ែក បូជាចារ្យ នឹងបន្តចលនា និងណែនាំជន រួមជាតិកាន់សាសនាកាតូលិកក្នុងទីក្រុង ឲ្យកាន់តែសាមគ្គីគ្នា ចូលរួមក្នុងចលនា ប្រឡងប្រណាំងស្នេហាជាតិ រួមដៃគ្នាកសាងទីក្រុងហូជីមិញឱ្យកាន់តែរីកចម្រើន ស៊ីវិល័យ ទំនើប និងប្រកបដោយសេចក្ដីមេត្តា។
រីឯខ្លួនវិញ លោកអាសឺវ៉ែក Nguyen Nang បានអះអាងថា លោកជានិច្ចកាលណែនាំអេវ៉ែក បូជាចារ្យ និងជនរួមជាតិកាន់ សាសនាកាតូលិក បន្តរួមដំណើរជាមួយរដ្ឋាភិបាលទីក្រុង សាមគ្គីជាមួយប្រជាជន ទីក្រុងហូជីមិញក្នុងការងារកសាង ការពារ និងអភិវឌ្ឍន៍ទីក្រុង។
នៅខេត្ត Quang Nam នារសៀលថ្ងៃទី ១៦ ខែធ្នូ គណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្ត Quang Nam បានរៀបចំជំនួបសំណេះសំណាលជាមួយបណ្ដា អ្នកមុខអ្នកកានៃសហគមន៍កាតូលិក និងប្រូតេស្តង់៕