ថ្នាក់ដឹកនាំបក្សនិងរដ្ឋចូលរួមកម្មវិធីសិល្បៈរំលឹកខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ។ (រូបថត៖ VOV) |
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានជំពូកចំនួន ៣ រួមមាន៖ “Nguyen Sinh Cung – Nguyen Tat Thanh”; “Nguyen Ai Quoc-Ho Chi Minh” និង “វៀតណាម! យុគសម័យស្ទុះឈានទៅមុខ”។ ការសម្តែងសិល្បៈត្រូវបានរៀបចំឡើងយ៉ាងប៉ិន ប្រសប់ ដោយរួមបញ្ចូលគ្នានូវ លក្ខណៈប្រពៃណី និងទំនើប រវាងចម្រៀង របាំ តន្ត្រី ឈុតឆាក និងបច្ចេកវិទ្យាបញ្ចាំង 3D mapping។ កម្មវិធីនេះបានពិពណ៌នាយ៉ាង រស់រវើកនូវរូបភាពអគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជនវៀតណាម ព្រមទាំងបំផុស គំនិតដល់មនុស្សជំនាន់បច្ចុប្បន្ន ជាពិសេសយុវជន ក្នុងការរៀនសូត្រពីគំរូសីលធម៌ បដិវត្តន៍ និងលក្ខណៈសម្បតិ្តដ៏ថ្លៃថ្នូររបស់លោកប្រធានហូជីមិញ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាំវៀតណាមឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍប្រកបដោយវិបុលភាព៕

