ការសម្តែងសិល្បៈក្នុងពិធីបើកសម្ពោធដំណើរកម្សាន្តថ្មីនៅសង្កាត់ Ba Dinh។ រូបថត៖ Tran Huyen Trang/VOV1 |
ដំណើរកម្សាន្តបទពិសោធន៍ "ហាណូយ - ប៉ះដល់ការចងចាំ" មានគោលដៅបេតិកភណ្ឌចំនួន ៩ រួមមាន៖ តំបន់កេរ្តិ៍ដំណែលជាតិពិសេស វត្ត Quan Thanh ; វត្ត Thuy Trung Tien; ទូ ហ្វើ - នំបញ្ចុក – សរសៃ; ទូ Café - កាហ្វេ – Coffee ; ទូ ចង្ក្រាន – រាវចាន – ថាស; ផ្ទះសម្បែងពីសម័យមុន; ផ្ទះតាំងពិព័រណ៍មុខរបរចាក់ពុម្ភសំរិទ្ធប្រពៃណី; ទូដើមស្រូវ-ស្រូវ - អង្ករ; ទូ តែនិងការលេង Bat Nha ។
លោក ង្វៀន ដាន ហ៊ុយ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ba Dinh ទីក្រុងហាណូយ បានឲ្យដឹងថា៖
លោក ង្វៀន ដាន ហ៊ុយ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ba Dinh យ។ រូបថត៖ Tran Huyen Trang/VOV1 |
“យើងសង្ឃឹមថា តាមរយៈគោលដៅទាំង៩នេះ អ្នកអាចមើលឃើញទិដ្ឋភាពវប្បធម៌ ប្រវត្តិសាស្ត្រ ម្ហូបអាហារ ទំនៀមទម្លាប់ និងសាសនារបស់ប្រជាជនហាណូយ។ វាក៏នឹងជួយអ្នកទេសចរឱ្យស្រមៃមើលថា តើប្រជាជនហាណូយមានលក្ខណៈបែបណា របៀបដែលយើងរស់នៅប្រចាំថ្ងៃ របៀបធ្វើការ សិក្សា និងរបៀបដែលយើងកំពុងថែរក្សា អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់រដ្ឋធានី។ យើងភ្ជាប់ទីតាំងប្រវត្តិសាស្ត្រជុំវិញបឹង ជាមួយនឹងទូរថភ្លើងពីរជាន់ ហើយកន្លែងនីមួយៗក៏ជាកន្លែងដែលរក្សារឿងរ៉ាវនៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់រដ្ឋធានីផងដែរ"។
នៅឆ្នាំ ២០២៦ ទេសចរណ៍ទីក្រុងហាណូយខិតខំទាក់ទាញភ្ញៀវទេសចរជាង ៣៥,៨ លាននាក់ កើនឡើង ៦ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៥ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនជាង ៨ លាននាក់។ ប្រាក់ចំណូលសរុបពីទេសចរណ៍ឈានដល់ជាង ១៦០ ពាន់ពាន់លានដុង (ជាង ៦ ពាន់លានដុល្លារអាមេរិក)៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


