ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ Shovgi Kamal Oglu Mehdizade (រូបថត៖ VGP) |
នារសៀលថ្ងៃទី៦ ខែធ្នូ) នៅទីក្រុងហាណូយ បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋ អាស៊ែបៃហ្សង់ Shovgi Kamal Oglu Mehdizade ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Bui Thanh Son បានស្នើថា ភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល នាពេលឆាប់ៗនេះ ពិគ្រោះយោបល់នយោបាយ សំណើរនិងការអនុវត្តគំនិតផ្តួចផ្តើមតភ្ជាប់អង្គការ អាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរស្រាវជ្រាវ និងជំរុញកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវដែកអន្តរជាតិ ដើម្បីបង្កើតបណ្តាញចរាចរដ៏ងាយស្រួលសម្រាប់ទំនិញ ជាពិសេសផលិតផលកសិកម្ម និងសេវាកម្មរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Shovgi Kamal Oglu Mehdizade សង្ឃឹមថា ក្នុងអាណត្តិរបស់លោកនៅវៀតណាម លោកនឹងបន្តទទួលបានការគាំទ្រ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងការបរទេស និងក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យ ដែលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Bui Thanh Son បានតម្រង់ទិស៕

