ទិដ្ឋភាពទូទៅនៅវេទិកាធុរកិច្ចវៀតណាម។ (រូបថត៖ BNEWS/TTXVN) |
ក្រុមការងារនៃវេទិកា VBF បានលើកឡើងខ្លឹមសារជាក់ស្ដែងជាច្រើនដូចជា៖ ការស្ដារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ ធានាការធ្វើចរាចរណ៍ទំនិញ និងការផលិត ប្រកបដោយសុវត្ថិភាពនិងរលូន់; ការទាក់ទាញលំហូរទុនវិនិយោគចូលមកគម្រោង ខ្នាតធំ; ការកែទម្រង់ក្របខ័ណ្ឌគតិយុត្តតាមបទដ្ឋានអន្តរជាតិ; ការអភិវឌ្ឍប្រភពធន ធានមនុស្ស សមត្ថភាពប្រកួតប្រជែអនិងខឿនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ថ្លែងនៅវេទិកា អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោកស្រី Nguyen Thi Bich Ngoc បានបញ្ជាក់ជាមួយសហគ្រាស វិនិយោគិននិងតំណាងដៃគូអភិវឌ្ឍនានាយ៉ាងដូច្នេះថា៖ “ក្នុងតួនាទីជាស្ថាប័នធ្វើសេនាធិការ បូកសរុប ត្រូវបានលោកនាយករដ្ឋមន្រ្តីរដ្ឋា ភិបាលបញ្ជាឲ្យទទួលរៀបចំវេទិកាធុរកិច្ចនោះ យើងខ្ញុំនឹងមានបទសង្ខេបលម្អិតដើម្បី រាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីអំពីការជំពាក់ជំពិននិងសំណើររបស់សហគមន៍ អាជីវកម្ម។ យើងខ្ញុំយល់ថា អាជីវកម្មគឺជាមជ្ឈភាព ជាវត្ថុកម្មក្នុងប្រតិបត្តិការផលិតកម្ម ហើយជាកត្តាដ៏សំខាន់ដែលរួមវិភាគទានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិបុលភាព របស់ប្រទេសជាតិ។ ហេតុដូច្នេះ យើងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ សហគមន៍ អាជីវកម្ម និងវេទិកាធុរកិច្ចវៀតណាម។ នេះជាកាណាល់ព័ត៌មាន ជាស្ពានតភ្ជាប់ដ៏មាន ប្រយោជន៍រវាងស្ថាប័នរដ្ឋាភិបាលជាមួយសហគមន៍អាជីវកម្ម”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
