នេះជាសេចក្តីបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung ក្នុងព្រឹត្តិការណ៍ “ទិវាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ១៨ ឧសភា” ឆ្នាំ ២០២៥។ ប្រធានបទនៃទិវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមឆ្នាំនេះគឺ៖ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល៖ របកគំហើញដើម្បីនាំប្រទេសជាតិ ឈានចូលយុគសម័យសម្បូររុងរឿង”។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung។ រូបថត៖ nhandan.vn |
“បន្តបំពេញស្ថាប័ន ដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់បើកចំហ និងតម្លាភាព ដើម្បីធ្វើឱ្យស្ថាប័នក្លាយជាស្ពានតភ្ជាប់យ៉ាងពិតប្រាកដ រីកសាយភាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសេដ្ឋកិច្ចសង្គម។ បន្តអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិឱ្យបានទូលំទូលាយ ដើម្បីធ្វើឱ្យមនុស្សនិងសហគ្រាស ក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ។ ជំរុញការទូតផ្នែកវិទ្យាសាស្ត្រ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នាពេលខាងមុខ ការទូតវិទ្យាសាស្ត្រត្រូវតែជាសញ្ញានៃប្រទេសមួយដែលចេះស្ដាប់ដោយវិចារណញ្ញាណ និងការសន្ទនាដោយចំណេះដឹង នាំវិទ្យាសាស្ត្រវៀតណាមឆ្ពោះទៅពិភពលោក និងជាស្ពានតភ្ជាប់ដែលនាំមកនូវតម្លៃដ៏ល្អប្រសើររបស់ពិភពលោកមកកាន់វៀតណាម”។
នៅក្នុងព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំបានលើកតម្កើងផលិតផល និងគម្រោងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នើមៗមួយចំនួនក្នុងឆ្នាំ ២០២៤៕

