នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra មុនពេលចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះ។ (រូបថត៖ Lai Hoa/VOV) |
ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពជំរុញការតភ្ជាប់រវាង សេដ្ឋកិច្ចទាំងពីរក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រ “ការតភ្ជាប់ចំនួន ៣”; ខិតខំប្រឹងប្រែង នាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ ភាគីទាំងពីរបានសន្យាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសមួយក្នុងការចូលទៅកាន់ទីផ្សារ និងពង្រីកការវិនិយោគក្នុងប្រទេសមួយផ្សេងទៀត; បង្កើនកិច្ចសហប្រតិបត្តិការពលកម្ម ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង។ ភាគីទាំងពីរក៏បានឯកភាពជំរុញយ៉ាងខ្លាំងក្លា នូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; ជំរុញការសម្រេចបាននូវគំនិតផ្តួចផ្តើម តភ្ជាប់ទេសចរណ៍ "ប្រទេស ៦ គោលដៅ ១"។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP) |
បញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការលើក កំពស់ទំនាក់ទំនងវៀតណាម - ថៃ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ; ធ្វើជា សាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៨ លើវិស័យសេដ្ឋកិច្ច សន្តិសុខ និងអប់រំ។
នៅក្នុងសន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖ “ប្រទេសទាំងពីរនៅថ្ងៃនេះ ឯកភាពលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ មិនត្រឹមតែជាសកម្មភាពនិមិត្តរូបប៉ុណ្ណោះទេ ថែមទាំងជា តម្រូវការសត្យានុម័ត និងយុទ្ធសាស្ត្រ ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈាន ចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍកាន់តែខ្ពស់ ស៊ីជម្រៅ ទូលំទូលាយ និងជាក់ស្ដែង ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងកិច្ចសហប្រតិ បត្តិការក្នុងតំបន់អាស៊ាន ដើម្បីភាពខ្លួនទីពឹងខ្លួន ដើម្បីសន្តិភាព ស្ថិរភាពនិងសហ ប្រតិបត្តិការនៅអាស៊ីនាពេលអនាគតទៀតផង”។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានវាយតម្លៃ ថា ការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនឹង
បើកយុគសម័យថ្មីក្នុងទំនាក់ទំនងទ្វេភាគីក្នុងបរិបទដ៏ពោរពេញដោយអស្ថិរភាពនៃស្ថានភាពពិភពលោក៕
បើកយុគសម័យថ្មីក្នុងទំនាក់ទំនងទ្វេភាគីក្នុងបរិបទដ៏ពោរពេញដោយអស្ថិរភាពនៃស្ថានភាពពិភពលោក៕


