ឧត្តមសេនីយ៍ទោ Pham Truong Son ប្រធានគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ចូលរួម LIMA ២០២៥ ស្តាប់ការឧទ្ទេសនាមអំពីគំរូឧទ្ធម្ភាគចក្ររុស្ស៊ីនៅឯពិព័រណ៍។ រូបថត៖ VNA |
LIMA ២០២៥ គឺជាការតាំងពិពណ៌ដ៏ធំបំផុតមិនធ្លាប់មាន ដោយទាក់ទាញអ្នកតាំងពិព័រណ៍ចំនួន ៨៦០ មកពីប្រទេសចំនួន ២៤ ដើម្បីចូលរួមការតាំងពិព័រណ៍នាវាចរណ៍និងអាកាសចរណ៍ ទាំងផ្នែកពាណិជ្ជកម្មនិងការពារជាតិ។ ក្រសួងការពារប្រទេសវៀតណាមបានបញ្ជូនគណៈប្រតិភូទៅ LIMA ២០២៥ គឺជាសកម្មភាពកិច្ចការបរទេសការពារជាតិដ៏មានអត្ថន័យ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស និងរដ្ឋ ស្តីពីការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិរបស់វៀតណាមតាមទិសដៅសកម្ម ម្ចាស់ការ ខ្លួនទីពឹងខ្លួន ពហុគោលបំណង និងទំនើប៕

