![]() |
នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីជួនដំណើរកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ២ ដើម្បីទៅបំពេញភារកិច្ចថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង (ដំណាក់កាលទី ២) ។ អញ្ជើញទៅបំពេញបេសកម្មលើកនេះ មានកម្មាភិបាល គ្រូពេទ្រចំនួន ៣០ នាក់ មកពី កងពេទ្យកម្រិត ២ លេខ ២។
អញ្ជើញថ្លែងនៅទីនេះ ឧត្តមនាវីទោលោក Nguyen Trong Binh បានសម្ដែងក្ដីជឿជាក់ថា កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យនឹងបំពេញល្អនូវភារកិច្ច ដែលបានប្រគល់ជូន ព្រមទាំងបន្តសមិទ្ធិផលរបស់កងកម្លាំងពេទ្យយោធានិយាយដោយឡែក និង កងពេទ្យកម្រិត ២ លេខ ២ និយាយរួម។ ក្រៅពីភារកិច្ចជំនាញនោះ ក្រុមកម្មា ភិបាល គ្រូពេទ្យ និងបុគ្គលឹកនៃកងពេទ្យគួរតែធានាសុវត្ថិភាពរួមចំណែកកសាងរូបភាព ឋានៈ របស់កងទ័ពវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

