ថ្លែងមតិតម្រង់ទិសដៅពិភាក្សា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានសង្កត់ធ្ងន់ថា បញ្ហានៃការនេសាទប្រកបដោយនិរន្តរភាពគឺទាក់ទងនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើនទៀត ប៉ុន្តែក៏ជាបញ្ហាប្រឈមដែលជាប់ទាក់ទងគ្នាផងដែរ ហើយការដោះស្រាយបញ្ហាទាំងនេះត្រូវការវិធីសាស្រ្តអភិក្រមដោយផ្អែកលើស្ថានភាពជាក់ស្តែងរបស់ប្រទេសនីមួយៗ។ ដោយយកវៀតណាមធ្វើជាគំរូ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី Bui Thanh Son បានជូនដំណឹងអំពីគោលនយោបាយ និងគោលការណ៍ណែនាំរបស់វៀតណាមក្នុងការលើកកម្ពស់ការគ្រប់គ្រងរបរនេសាទប្រកបដោយនិរន្តរភាព ទាំងការធានារបរចិញ្ចឹមជីវិតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចផង និងការពារបរិស្ថាននិងអភិរក្សធនធានត្រីផង។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាមលោក Bui Thanh Son ថ្លែងមតិក្នុងសន្និសីទ។ រូបថត៖ VOV

នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិន និងតំណាងនៃបណ្តាប្រទេសបានអះអាងពីសារៈសំខាន់នៃការគ្រប់គ្រងការនេសាទប្រកបដោយនិរន្តរភាព ដោយអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងយន្តការក្រោមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ លោក Qu Dongyu អគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានលើកឡើងពីសារៈសំខាន់នៃការនេសាទក្នុងការធានាសន្តិសុខស្បៀងអាហារពិភពលោក ហើយបានចាត់ទុកវៀតណាមជាគំរូមួយនៅអាស៊ី ក្នុងការប្រែក្លាយរបរនេសាទពីការចាប់យកទៅជាវារីវប្បកម្ម៕