ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ។ រូបថត៖ VOV |
ចូលរួមពិភាក្សា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមគាំទ្របង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋាននៃការសន្ទនាប្រកបដោយសមភាព ស្ថាបនា គោរព និងយោគយល់គ្នាទៅវិញទៅមក មិនធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ដើម្បីគោលដៅរួមគឺជំរុញនិងការពារសិទ្ធិមនុស្សឱ្យកាន់តែប្រសើរឡើង។
ក្នុងដំណើការលើកកម្ពស់សិទ្ធិមនុស្ស ឯកអគ្គរដ្ឋទូតបានចាត់ទុកថា ចាំបាច់ត្រូវផ្តល់អាទិភាពដល់ការជំរុញសិទ្ធិរស់នៅប្រកបដោយសន្តិភាព សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការអប់រំ សុខាភិបាល ការប្រឆាំងភាពរើសអើង និងយុត្តិធម៌សង្គម។ រីឯវៀតណាមវិញ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានលើកច្បាស់នូវគោលការណ៍ឥតងាករេ កិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់ប្រទេសជាតិក្នុងការជំរុញនិងការពារសិទ្ធិមនុស្សក្នុងអំឡុងពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងវិធីសាស្រ្តយកមនុស្សជាមជ្ឈភាព។ ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ វៀតណាមបានចូលរួមយ៉ាងសកម្មដោយមានគំនិតផ្តួចផ្តើមជាក់លាក់ដូចជា៖ ធ្វើជាអធិបតីនៃសេចក្តីសម្រេចចិត្តនានាដើម្បីលើកកម្ពស់សេចក្តីប្រកាសអន្តរជាតិស្តីពីសិទ្ធិមនុស្ស ការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស។ គំនិតផ្តួចផ្តើមរបស់វៀតណាមគឺជាការរួមចំណែកជាក់ស្តែង និងមានអត្ថន័យចំពោះការងាររួមរបស់អង្គការសហប្រជាជាតិដោយឈរលើស្មារតី“គោរពគ្នាទៅវិញទៅមក ការសន្ទនានិងកិច្ចសហប្រតិបត្តិការ ធានាសិទ្ធិទាំងអស់សម្រាប់មនុស្សគ្រប់រូប” ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
