អគ្គលេខាបក្ស លោក តូ ឡឹម បានទទួលជួបមេដឹកនាំនៃសហគ្រាស និងសាជីវកម្មមួយចំនួនរបស់ អាស៊ែបៃហ្សង់។ រូបថត៖ Van Hieu/VOV

នៅក្នុងជំនួបនេះ អគ្គលេខាបក្សលោក តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនជាស្រេច សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៃប្រទេស អាស៊ែបៃហ្សង់ លើគ្រប់វិស័យ ជាពិសេសថាមពល រ៉ែ ហិរញ្ញវត្ថុ ធនាគារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ - ជាវិស័យដែលវៀតណាមមានការយកចិត្តទុកដាក់ និងមានបំណងចង់សហការ។

អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់សហគ្រាសអាស៊ែបៃហ្សង់ វិនិយោគប្រកបដោយប្រសិទ្ធភាពនិងជោគជ័យ។ រូបថត៖ Van Hieu/VOV

អគ្គលេខាបក្ស លោក តូ ឡឹម បានឲ្យដឹងថា វៀតណាមមានបំណងចង់វិនិយោគលើអណ្តូងរ៉ែនៅ អាស៊ែបៃហ្សង់; វៀតណាមនឹងបន្តនាំចូលផលិតផលប្រេងរ៉ែសម្រាប់រោងចក្រចម្រាញ់ប្រេង; នាំចូល ឧស្ម័នរាវសម្រាប់រោងចក្រថាមពលអគ្គិសនី៕