លោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម (រូបថត៖ TTXVN) |
ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់វៀតណាមនាបច្ចុប្បន្ន។ WHO បានទទួលស្គាល់ថា វៀតណាមបាន និងកំពុងឆ្លើយតបនឹងជំងឺរាតត្បាតដោយសកម្មភាពប្ដូរផ្ដាច់។ តំបន់ផ្ទុះជំងឺនៅតាមខេត្ត ក្រុងនានាភាគច្រើនស្ថិតក្នុងការគ្រប់គ្រង ប៉ុន្តែមានខេត្ត ក្រុងមួយចំនួននៅតែកំពុងប្រឈមនឹងស្ថានភាពឆ្លងរាលដាលយ៉ាងខ្លាំងក្លា តួរយ៉ាងគឺទីក្រុងហូជីមិញ។ WHO មានជំនឿជាក់ថា ដោយមានសមត្ថភាពរបស់ខ្លួននោះ វៀតណាមអាចទប់ស្កាត់រលកផ្ទុះជំងឺលើកនេះ តាមរយៈការចូលរួមរបស់ប្រជាជនទាំងមូល ដែលត្រូវបានគណកម្មការដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ កំណត់។ WHO បាន និងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកុូ ដ ១៩ ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
