ប្រធានរដ្ឋ លោក លឿង គឿងនិងលោកជំទាវភរិយាបានរៀបចំពិធីទទួលលោកប្រធានាធិបតី Gitanas Nauseda និងលោកជំទាវ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿងបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Gitanas Nauseda គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើកចេញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថ្មីនាពេលខាងមុខ និងជាសក្ខីភាពក្នុងការបង្កើនការជឿទុកចិត្ត និងការតភ្ជាប់រវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ លឿង គឿង បានមានប្រសាសន៍ថា៖ “លោកប្រធានាធិបតីនិងរូបខ្ញុំបានអនុវត្តន៍កិច្ចពិភាក្សាប្រកបដោយ-ប្រសិទ្ធភាព។ យើងបានឯកភាពលើការតំរង់ទិសសំខាន់ៗ និងវិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់ការអភិវឌ្ឍឱ្យកាន់តែរឹងមាំលើវិស័យជាច្រើននាពេលខាងមុខ។ ខ្ញុំជឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពជាប្រពៃណីដ៏ល្អ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ យើងនឹងបោះជំហានយ៉ាងរឹងមាំលើមាគ៌ានៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
ជាការឆ្លើយតប ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់ លីទុយអានី គឺជាឱកាសសម្រាប់ភាគីទាំងពីរចែករំលែក និងផ្សព្វផ្សាយសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។
នាល្ងាចថ្ងៃដដែល ប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានីលោក Gitanas Nauseda និងលោកជំទាវភរិយា Diana Nausediene និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋលីទុយអានីបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា៕

