![]() |
| អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh |
(VOVworld)-ក្នុងសន្និសីទកាសែតអន្តរជាតិនារសៀលថ្ងៃទី២៥ កុម្ភៈនៅទីក្រុង
ហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន
សង្កត់ធ្ងន់ថា រាល់សកម្មភាពថ្មីៗនេះរបស់ចិននៅសមុទ្រខាង កើតសរឲ្យឃើញ
ថា សភាពដើមនៅសមុទ្រខាងកើតកំពុងរងការបំផ្លាញយ៉ាង ធ្ងន់ធ្ងរ ជាពិសេស
គឺស្ថានភាពយោធូបនីយកម្មនៅសមុទ្រខាងកើតគឺគួរឲ្យព្រួ បារម្ភយ៉ាងខ្លាំងក្លាដែរ។ ក្នុងការឆ្លើយសំនួរអ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់ វៀតណាមចំពោះការដែល
នាពេលថ្មីៗនេះ ចិនបានបញ្ចូនអាវុធទៅកាន់កោះ Phu Lam ចំណុះប្រជុំកោះ
Hoang Sa របស់វៀតណាម ក៏ដូចជាមានផែនការដំឡើងប្រព័ន្ធរាដ៉ានៅកោះមួយ
ចំនួនទៀតនៃប្រជុំកោះ Truong Sa អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម
លោក Le Hai Binh បានសង្កត់ធ្ងន់ថា៖
“អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺមិនអាចប្រកែកបានឡើយ។ ដោយមិនអើពើរដល់ការប្រឆាំងជំទាស់និងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ ចិននៅបន្តមានសកម្មភាពដែលមិនត្រឹមតែរំលោភ
យ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់វៀតណាម ជម្រុញការធ្វើ យោធូបនីយ
កម្ម នៅសមុទ្រខាងកើតប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់ សន្តិភាព ស្ថិរភាព ក្នុងតំបន់ក៏ដូចជាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាង
កើតទៀតផង។ យើងខ្ញុំប្រឆាំងជំទាសដាច់អហង្ការចំពោះ សកម្មភាពពោលខាង
លើទាំងស្រុងរបស់ចិន”។
ក៏ក្នុងសន្និសីទកាសែទនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
បានឲ្យដឹងថា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការទូតអាស៊ានចង្អៀតដែលប្រព្រឹត្តទៅ នាថ្ងៃទី២៦និង២៧កុម្ភៈនៅប្រទេសឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Pham Binh Minh រួមទាំងរដ្ឋមន្ត្រីអាស៊ាននានានឹងពិភាគ្សាលើ បញ្ហាសំខាន់ៗក្នុងតំបន់ក្នុងនោះមានទាំងបម្រែបម្រួលលើសមុទ្រខាងកើតនា ពេលថ្មីៗនេះទៀងផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
