ពិធីដ៏ពិសេសនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ប្រមុខរដ្ឋ និងមេដឹកនាំប្រទេសជាង ៤០ ជាមួយភ្ញៀវកិត្តិយសរាប់រយនាក់។ ជាមួយគ្នានេះ ទស្សនិកជនរាប់រយលាននាក់ជុំវិញពិភពលោកក៏បានចូលរួមទស្សនាព្រឹត្តិការណ៍នេះ តាមរយៈកម្មវិធីផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិបារាំងផងដែរ។

ថ្លែងក្នុងពិធីបើកឲ្យដំណើរការវិហារ Notre Dame ទីក្រុងប៉ារីសឡើងវិញ ប្រធានាធិបតីបារាំង លោក Emmanuel Macron មិនត្រឹមតែថ្លែងអំណរគុណចំពោះអ្នកពន្លត់អគ្គីភ័យ សិប្បករជំនាញ និងអ្នកបុរាណវត្ថុវិទ្យា... ប៉ុណ្ណោះទេ ថែមទាំងបានថ្លែងអំណរគុណចំពោះមនុស្សទាំងអស់ដែលបានចូលរួមចំណែក មិនថាជាកម្លាំងកាយ សម្ភារៈ ឬ សាច់ប្រាក់ សម្រាប់ការជួសជុលព្រះវិហារឡើងវិញ។

នៅខាងក្នុងវិហារ Notre Dame ក្នុងទីក្រុងប៉ារីស បន្ទាប់ពីជួសជុលរួច។ រូបថត៖ រ៉យទ័រ

បើទោះបីជាមិនអាចមានវត្តមាននៅក្នុងពិធីបើកដំណើរការឡើងវិញនៃវិហារ Notre Dame ក៏ដោយ សម្តេចប៉ាប Francis បានវាយតម្លៃខ្ពស់ ហើយបានអះអាងពី "ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង រួមជាមួយនឹងរលកនៃការបរិច្ចាគយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ បានរួមចំណែកដល់ដំណើរការជួសជុលឡើងវិញ" ។

បន្ទាប់ពីត្រូវបានជួសជុលយ៉ាងល្អឥតខ្ចោះ វិហារ Notre Dame ទីក្រុងប៉ារីសបានចាប់ផ្តើមទទួលភ្ញៀវពីថ្ងៃទី ៨ ខែធ្នូ ហើយត្រូវបានគេរំពឹងថានឹងទទួលភ្ញៀវពី ១៤ ទៅ ១៥ លាននាក់ជារៀងរាល់ឆ្នាំ។

កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៩ ករណីភ្លើងឆេះអគ្គីភ័យដែលរង្គោះរង្គើពិភពលោក បានបំផ្លិចបំផ្លាញដំបូលព្រះវិហារ Notre Dame ទីក្រុងប៉ារីស ជាព្រះវិហារដែលមានអាយុកាលជាង ៨ សតវត្សមកហើយ៕