យោងតាមប៉ុស្តិ៍លេខ ១២ របស់អ៊ីស្រាអែល មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះរបស់ប្រទេសនេះបានសម្តែងការឯកភាព ជាមួយនឹងការវាយតម្លៃរបស់រដ្ឋបាលសហរដ្ឋអាមេរិកថា កិច្ចព្រមព្រៀងឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងអាចសម្រេចបាននៅចុងឆ្នាំនេះ។ ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan មានវត្តមាននៅមជ្ឈិមបូព៌ាដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងពន្លឿនកិច្ចព្រមព្រៀង មុនពេលដែលអាណត្តិប្រធានាធិបតីអាមេរិករបស់លោក Joe Biden បញ្ចប់។

រហូតមកដល់យប់ថ្ងៃទី ១៣ ធ្នូ ប្រទេសពាក់ព័ន្ធក៏ដូចជាកងកម្លាំងហាម៉ាសមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការលើព័ត៌មាននេះទេ។ ក្រុមហាម៉ាស់ ត្រូវបានចាត់ទុកថា នៅតែឃុំឃាំងចំណាប់ខ្មាំងប្រហែល ១០០នាក់ ដែលក្រុមនេះចាប់បាននៅក្នុងការវាយឆ្មក់ដ៏គួរឱ្យភ្ញាក់ផ្អើលលើភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីព្រឹកថ្ងៃទី ៧ ខែតុលាឆ្នាំមុន៕