ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យការទូត ពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង មហាអំណាច ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗផ្សេងទៀត។

លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

“លើកកម្ពស់បេសកកម្មអន្តរជាតិ និងការចូលរួមចំណែករបស់វៀតណាម សម្រាប់សន្តិភាព ការអភិវឌ្ឍ និងការដោះស្រាយបញ្ហាក្នុងតំបន់និងសកលលោកទូទៅ ដោយរួមចំណែកដល់ការកសាង និងការពារសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងសមធម៌ ផ្អែកលើច្បាប់អន្តរជាតិ។ បន្តពង្រីកលំហអភិវឌ្ឍន៍ បង្កើតឱកាស និងបង្កើនធនធានខាងក្រៅ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់កំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ កសាងវិស័យការទូតគ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈ។ អនុវត្តសកម្មភាពស្របគ្នា និងមានប្រសិទ្ធភាពលើសសរស្តម្ភទាំងបីនៃគោលនយោបាយការបរទេស៖ ការទូតបក្ស ការទូតរដ្ឋនិងការទូតប្រជាជន”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានថ្លែងថា នៅឆ្នាំ ២០២៥ វៀតណាមនឹងសម្រេចបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងអតិផរណា ត្រូវបានគ្រប់គ្រង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិស័យការទូតបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធផលរួមរបស់ប្រទេសជាតិ៕