វិទ្យុសម្លេងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យុ និងទូរទស្សន៍ជាតិបេឡារុស្ស (រូបថត៖ VOV) |
VOV គឺជាទីភ្នាក់ងារសារព័ត៌មានវៀតណាមដំបូងគេ ដែលបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថាប័នសារព័ត៌មានសាធារណៈធំបំផុតនៃសាធារណរដ្ឋបេឡារុស្ស។
លោក Do Tien Sy សមាជិកមជ្ឈិមបក្ស អគ្គនាយក VOV និងលោក Ivan Eismont អគ្គនាយកស្ថានីយ៍វិទ្យុនិងទូរទស្សន៍ជាតិបេឡារុស្ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទំនាក់ទំនង ក្រោមការធ្វើសាក្សីរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ វៀតណាម និងសាធារណៈរដ្ឋបេឡារុស្ស។ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ស្ថានីយ៍ទាំងពីរនឹងបង្កើនការផ្លាស់ប្តូរកម្មវិធីវិទ្យុ និងមាតិកាឌីជីថល; សម្របសម្រួលផលិត កម្មកម្មវិធី; ចែករំលែកទិន្នន័យប្រព័ន្ធផ្សព្វផ្សាយ; រៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្លាស់ប្តូរគណៈប្រតិភូ។
លោក Do Tien Sy អគ្គនាយក VOV និងលោក Ivan Eismont អគ្គនាយកស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិបេឡារុស្ស (រូបថត៖ VOV) |
មកទល់ពេលនេះ វិទ្យុសម្លេងវៀតណាម បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាផ្លូវការជាមួយស្ថាប័នសារព័ត៌មានជាតិធំៗ ចំនួនជាង ៣០ ក្នុងតំបន់ និងជុំវិញពិភពលោក។ កិច្ចសហប្រតិបត្តិការជាមួយវិទ្យុ និងទូរទស្សន៍ជាតិបេឡារុស្ស គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របើកទូលាយបណ្តាញកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយជាមួយប្រទេស ដែលមានទំនាក់ទំនងសហប្រតិបត្តិការប្រពៃណី និងល្អប្រសើរជាមួយវៀតណាមក្នុងតំបន់អឺរ៉ុបខាងកើត៕


