| ពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍នៃទិវាអន្តរជាតិអំពីជីវចម្រុះ |
(VOV)_អភិរក្សជីវចម្រុះ ដើម្បីការអភិវឌ្ឍន៍និរន្តភាព ជាប្រធានបទនៃពិធីមិទ្ទិញ
រំលឹកខួបអនុស្សាវរីយ៍ នៃទិវាអន្តរជាតិជីវចម្រុះ (ថ្ងៃទី២២ ឧសភា) ដែលត្រូវបានក្រ
សួងធនធាននិងបរិស្ថានវៀតណាមរៀបចំឡើង នាព្រឹកថ្ងៃទី២២ ឧសភា នៅទីក្រុង
ហាណូយ។ ថ្លែងមតិនៅទីនេះ លោក Nguyen The Dong អគ្គនាយករង អគ្គនាយក
ដ្ឋានបរិស្ថាន នៃក្រសួងធនធានិងបរិស្ថានវៀតណាម បានអះអាងថា៖ វៀតណាម
បានសកម្មចូលរួម និងអនុវត្តតាមអនុសញ្ញាអន្តរជាតិនានា អំពីការអភិរក្សជីវចម្រុះ
ផ្តល់អាទិភាពជំរុញខ្លាំងការងារអភិរក្សជីវចម្រុះ។ សង្កត់ធ្ងន់ទៅលើសារសំខាន់នៃ
ការកសាងប្រព័ន្ធច្បាប់ ស្ដីពីជីវចម្រុះរបស់វៀតណាម លោក Nguyen The Dong
បានអោយដឹងថា៖
“ ដើម្បីបន្តជំរុញខ្លាំងថែមទៀតការងារអភិរក្សជីវចម្រុះនេះ នាពេលខាងមុខ
វៀតណាមត្រូវផ្តល់អាទិភាពសុក្រិតប្រព័ន្ធច្បាប់ស្ដីពីជីវចម្រុះ ជំរុញខ្លាំងការអនុវត្តន៍
ច្បាប់ជីវចម្រុះ និងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីជីវចម្រុះ ដល់ឆ្នាំ ២០២០ និងចក្ខុ
វិស័យដល់ឆ្នាំ២០៣០៕”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
