![]() |
| ពិធីបុណ្យនិទាឃរដូវឆ្នាំមមីឆស័ក(http://www.baohatinh.vn/) |
(VOV)_នាថ្ងៃទី ២ កុម្ភះ នៅសង្កាត់ Trung Luong ទីរួមខេត្ត Hong Linh ខេត្ត Ha
Tinh បានប្រព្រឹត្តទៅពិធីបុណ្យប្រណាំងទូកប្រពៃណី។ អត្ថន័យរបស់ពិធី បុណ្យ
នេះ គឺសមដៅសំដែងនូវការដឹងគុណចំពោះព្រះ ទេវិតាដែលរក្សារប្រជាជនសង្កាត់រកស៊ីល្អ រស់នៅសុខសានត្រាណ។ លោក Nguyen Cong Loc អនុប្រធានគណកម្មា
ធិការប្រជាជនសង្កាត់ Trung Luong បានអោយដឹងថា៖
“ ការរៀបចំពិធីបុណ្យនេះប្រកបដោយជោគជ័យនឹងជួយអោយអ្វីៗទាំងអស់ ជួបតែក្តីសុខ ភ័ពសំណាង។ ពិសេសគឺរបរស្លដែកប្រពៃណីរបស់ Trung Luong អភិវឌ្ឍន៍បានក៏តាមរយៈពិធីបុណ្យនេះដែរ។”
![]() |
| ពិធីបុណ្យនិទាឃរដូវឆ្នាំមមីឆស័ក( tayson.binhdinh.gov.vn ) |
ប្រជាជននិងភ្ញៀវទេសចរណ៍រាប់មឺននាក់បានចូលរួមផ្សារបួងសួងសំណាង
នៅផ្សារ Dinh Bich La ឃុំ Trieu Dong ស្រុក Trieu Phong ខេត្ត Quang Tri (ភាគ កណ្ដាលវៀតណាម)។ លោក Le Van Thanh ជនមួយនាក់នៅភូមិ Bich La ឃុំ
Trieu Dong ស្រុក Trieu Phong ខេត្ត Quang Tri បានអោយដឹងថា៖
“ ផ្សារនៅទីនេះមានតែការលក់សំណាង និងទិញសំណាង។ គេទៅផ្សារ
នាដើមឆ្នាំ ដើម្បីលក់និងទិញសំណាង ទៅផ្សារនេះមិនមានការតថ្លៃទេ៕”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


